ថ្ងៃពុធ, 08 កញ្ញា 2010
Banner
សមាជិក ម.ស.ក.ជ
PDF Print E-mail
ប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់បណ្ណាល័យ លោកអ្នកត្រូវចុះឈ្មោះចូលជាសមាជិករបស់ ម.ស.ក.ជ។ ក្រោយពេលក្លាយជាសមាជិកហើយ លោកអ្នកមិនត្រឹមតែអាចប្រើប្រាស់បណ្ណាល័យបានប៉ុណ្ណោះទេ លើសពីនេះទៅទៀតលោកអ្នកអាចប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗទៀត នៅក្នុងមជ្ឈមណ្ឌលបាន ក្នុងតម្លៃពិសេសទៀតផង។

១. ឯកសារចាំបាច់សម្រាប់ចុះឈ្មោះ
 (១)សូមភ្ជាប់មកជាមួយនូវប័ណ្ណសំគាល់ខ្លួន សិស្ស និស្សិត ឬ អត្តសញ្ញាណប័ណ្ឌ ឫ លិខិតឆ្លងដែន(ថតចម្លង) និងរូបថតមួយសន្លឹក(៣ គុណ ៤) ទើបថតបានថ្មីៗក្នុងរយៈពេល៦ខែ។
 (២)រូបថតសម្រាប់ធ្វើប័ណ្ណសមាជិក យើងនឹងថតជូននៅមជ្ឈមណ្ឌល។
 (៣)ប័ណ្ណសមាជិក នឹងត្រូវផ្តល់ជូនក្នុងរយៈពេលមួយសប្តាហ៍។
   
២. កំណត់សំគាល់
 (១)ក្នុងករណីបាត់ប័ណ្ណសមាជិក សូមទាក់ទងជាបន្ទាន់ ដើម្បីធ្វើប័ណ្ណឡើងវិញ។ សម្រាប់ការធ្វើប័ណ្ណឡើងវិញ សមាជិកត្រូវបង់ប្រាក់បន្ថែមចំនួន ២ដុល្លា
 (២)ក្នុងករណីមានការផ្លាស់ប្តូរអាស័យដ្ឋាន លេខទូរស័ព្ទ ឬទីកន្លែងធ្វើការ សូមផ្តល់ព័ត៌មានជាបន្ទាន់ ដើម្បីធ្វើការកែសម្រួលឡើងវិញ។
 (៣)តម្លៃនៃការចុះឈ្មោះ សូមមើលនៅខាងក្នុង “តារាងតម្លៃរបស់ ម.ស.ក.ជ”

 តារាងតម្លៃ

តម្លៃចុះឈ្មោះចូលជាសមាជិក (ដុល្លារ ឆ្នាំ)
 សិស្ស , និស្សិតក្រោមអាយុ១៨ឆ្នាំ
២​ដុល្លា
និស្សិត ភ្រូភ៣ដុល្លា
សិស្ស , និស្សិតសាលាផ្សេងៗ៤ដុល្លា
 សាធារណជន (ខ្មែរ) បុគ្គលិក MoEYS & RUPP៧ដុល្លា
បុគ្គលិកក្រសួងដទៃទៀត១០ដុល្លា
ផ្សេងៗ១២ដុល្លា
 ជនបរទេសសមាជិករបស់ សមាគម (JAC)១០ដុល្លា
មិនមែនសមាជិករបស់ សមាគម (JAC)១៥ដុល្លា
ជនជាតិដទៃទៀត២០ដុល្លា
 
hack evden eve nakliyat evden eve nakliyat evden eve nakliyat video izle dizi izle kraloyun oyun çizgi film

ព័ត៌មានស្តីអំពីមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន