នៅថ្ងៃទី ១៧ខែធ្នូ ឆ្នាំ២០១១ ចាប់ពីម៉ោង ០៩:០០-១១:០០ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន បានរៀបចំកម្មវិធីជជែកកំសាន្តជាភាសាជប៉ុន ក្រោមប្រធានបទ “ ទីកន្លែងកំណើត” ដែលមានអ្នកចូលរួមទាំងអស់ចំនួន ២២នាក់ ក្នុងនោះ ១៤នាក់ជាសិស្សខ្មែរ និង ៨នាក់ជាជនជាតិជប៉ុនមកពី JICA និងមកពីក្រុមហ៊ុនជប៉ុនផ្សេងៗទៀត។ សិស្សទាំងអស់ត្រូវបានបែងចែកជាក្រុម (ក្នុងមួយក្រុមមានសិស្សខ្មែរ ២នាក់ និងជនជាតិជប៉ុន១នាក់)។ សិស្សភាគច្រើនមានភាពសប្បាយរីករាយក្នុងការជជែកកំសាន្តជាមួយជនជាតិជប៉ុន ហើយពួកគេមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះនៅឱកាសលើកក្រោយៗទៀត។
“វាជាឱកាសល្អណាស់ដែលខ្ញុំបានអនុវត្តនិយាយភាសាជប៉ុនជាមួយជនជាតិជប៉ុនដោយផ្ទាល់។ វាជួយឱ្យខ្ញុំហាត់បញ្ចេញសម្លេងបានល្អ ព្រមទាំងមានទំនាក់ទំនងល្អជាមួយអ្នកចូលរួមដ៏ទៃទៀត។ ខ្ញុំពិតជាចង់ចូលរួមក្នុងកម្មវិធីនេះនៅឱកាសលើកក្រោយៗទៀត។” កញ្ញា ថានីដែលជាអ្នកចូលរួមម្នាក់បាននិយាយ។ គួរបញ្ជាក់ផងដែរថា CJCC តែងតែរៀបចំកម្មវិធីផ្សេងៗដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងរវាងជនជាតិកម្ពុជា និង ជប៉ុន ៕
សូមចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់CJCC សម្រាប់ព័ត៌មានផ្សេងៗដែលមានដូចជាៈ
ហ្វេសប៊ុក ធ្វីតធើ ហ្គូហ្គលផ្លឺស យូធូប លីងខីតអ៊ីន