| កិច្ចពិភាក្សារវាងនិស្សិតសាកលវិទ្យាល័យនីហុនហ្វូគូស៊ី និងនិស្សិតកម្ពុជា | ||||
|
|
(ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១០) នេះជាកម្មវិធីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍រវាងនិស្សិតនៃសាកលវិទ្យាល័យនីហុនហ្វូគូស៊ី និងនិស្សិតកម្ពុជា។ និស្សិតបីក្រុមមកពីសាលវិទ្យាល័យនីហុនហ្វូគូស៊ីបានធ្វើបទបង្ហាញស្តីពីប្រទេសជប៉ុន ឯនិស្សិតកម្ពុជាក៏បានធ្វើបទបង្ហាញលើប្រធានបទទាក់ទងទៅនឹងប្រទេសកម្ពុជាផងដែរ។ បន្ទាប់ពីបទបង្ហាញរបស់និស្សិតនៃប្រទេសទាំងពីរ កម្មវិធីពិភាក្សាដោយផ្អែកលើមាតិកានៃបទបង្ហាញនិងប្រធានបទផ្សេងទៀតទាក់ទងនឹងវប្បធម៌យុវជននៃប្រទេស ទាំងពីរក៏ត្រូវបានរៀបចំឡើងផងដែរ។ |






