| ដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម | ||||
|
|
ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០១១,មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ គោលគំនិតនៃដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បីបង្កើតឱកាសដល់ សិក្ខាកាម “វគ្គគ្រប់គ្រងផលិតកម្ម” របស់ CJCCក៏ដូចជាសាធារណជនផ្សេងៗដើម្បីទទួលបាននូវ បទពិសោធន៍ទាក់ទងទៅនឹងដំណើរការផលិតកម្ម គោលគំនិតនៃការគ្រប់គ្រងអាជីវកម្ម និងបង្កើតទំនាក់ទំនងអាជីវកម្មជាមួយសហគ្រិនក្នុងស្រុកនៃប្រទេសវៀតណាម។ ដោយមានការសហការពី ក្រុមហ៊ុន មីង ត្រាង ដំណើរទស្សនកិច្ច នេះបានធ្វើដំណើរទៅកាន់ក្រុមហ៊ុនផលិតកម្ម និងសាលាមួយចំនួនដូចជាៈ ១. សាជីវកម្មគ្រឿងសម្អាងសាយហ្គន ២. ក្រុមហ៊ុន HACA វៀតណាម ៣. សាលា Duc Tri ៤. ក្រុមហ៊ុន ប្លាស្ទិកសាយហ្គន ៥. ក្រុមហ៊ុនមី VINA ACECOOK ៦. ក្រុមហ៊ុនដង្កាប់ KEM NGHIA ៧. ពិព័រណ៍ពាណិជ្ជកម្មវៀតណាមនៅទីក្រុងហូជីមិញឆ្នាំ ២០១១
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិក្ខាកាមបានទទួលយកនូវចំណេះដឹង និងគំនិតជាច្រើន ដែលមានសារៈប្រយោជន៍សម្រាប់ពួកគេដូចជា៖
សិក្ខាកាមទាំងអស់មានចំនួន ១៨នាក់។ សិក្ខាកាមភាគច្រើនជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល/ មន្ត្រីរាជការ, ម្ចាស់អាជីវកម្ម, អ្នកគ្រប់គ្រងទូទៅ និងនាយកពីស្ថាប័នផ្សេងៗ។ សិក្ខាកាមភាគច្រើនរីករាយនឹងទស្សនកិច្ចសិក្សានេះ ហើយមានបំណងចូលរួមកម្មវិធីនេះនៅឱកាសលើកក្រោយៗទៀត។ សូមចូលទៅកាន់ Facebook (facebook.com/CJCC.fb) , Twitter (twitter.com/JapanCenter_KH) របស់យើងខ្ញុំសម្រាប់ព័ត៌មានផ្សេងៗទៀត។ |
| កែប្រែចុងក្រោយ ( ថ្ងៃអង្គារ, 20 ធ្នូ 2011 16:08 ) |
វគ្គបណ្តុះបណ្តាលសហគ្រិនភាព








