| ថ្នាក់បង្រៀនរៀបផ្កាតាមបែបជប៉ុន | ||||
|
|
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១១ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរៀបចំថ្នាក់បង្រៀនរៀបផ្កាតាមបែបជប៉ុនដែលបានទទួលការបង្រៀនពី អ្នកនាង អ៊ុយ សុភាព បុគ្គលិកកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅ CJCC ដែលបានបញ្ចប់ការសិក្សាមកពី សាលារៀបផ្កា អូហារា នៅប្រទេសជប៉ុន។ អ្នកនាងក៏ជាសមាជិកក្នុង ក្លឹបស្រ្តីអន្តរជាតិ នៅប្រទេសជប៉ុនផងដែរ។ អ្នកនាងបានបង្រៀនពីការតុបតែងលំអផ្កាមួយបែបមានឈ្មោះថា តាទេរឹ កាតាឈី ដែលមានន័យ ជាភាសាខ្មែរថា ម៉ូតផ្កាបញ្ឈរ ហើយក៏បានដាក់បង្ហាញម៉ូតចំនួនបួន ផ្សេងទៀតដូចជា ហ៊ីរ៉ាគុ ណារ៉ាបេរឹ ម៉ាវ៉ារឹ និង កាតាមឹគេ ផងដែរ។ មានអ្នកចូលរួមចំនួន ៣០នាក់ បុរស៤ និងស្រ្តីចំនួន ២៦នាក់។ អ្នកចូលរួមទាំងអស់បានបង្ហាញ នូវសេចក្តីរំភើបរីករាយជាខ្លាំង ដោយបានឃើញនូវម៉ូតផ្កាបែបជប៉ុនដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែគួរ ឲ្យចាប់អារម្មណ៍។ អ្នកចូលរួមជាច្រើនមានបំណងចង់ចូលរួម ថ្នាក់រៀននេះម្តងទៀត ហើយពួកគេបានស្នើឲ្យ មជ្ឈមណ្ឌលបង្កីតនូវ ថ្នាក់រៀនពីវប្បធម៌ជប៉ុន ផ្សេងៗទៀតដូចជា ថ្នាក់រៀនធ្វើម្ហូប បែបបទនៃការទទួលទានអាហារ ជាដើម៕ |
កម្មវិធីទំនាក់ទំនងវប្បធម៌







