|
មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១១
ការណែនាំអំពីសេវាជួលសម្ភារៈ បរិក្ខារ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ.)
សូមគិតដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រសិនបើលោកអ្នកមានបំណងបើកកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល សិក្ខាសាលា សន្និសីទ ឬសន្និសីទតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ផ្សេងៗ ។ ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ សម្ភារៈ បរិក្ខារសម្បូរបែប ប្រព័ន្ធសម្លេង និងប្រព័ន្ធភ្លើងទំនើបៗ ម.ស.ក.ជ. គឺជាជម្រើសដ៏ល្អមួយសម្រាប់អស់លោកអ្នកក្នុងការប្រារព្ធនូវព្រឹត្តិការណ៍នានា។
១. សមត្ថភាពបន្ទប់ប្រជុំទៅតាមទ្រង់ទ្រាយ
|
រចនាបទ
បន្ទប់
|
រោងកុន
|
ថ្នាក់រៀន
|
អក្សរ U មានតុ
|
អក្សរ U គ្មានតុ
|
អក្សរ U ២ជាន់ មានតុ
|
អក្សរ U ២ជាន់ គ្មានតុ
|
ពិភាក្សាជាក្រុម
|
ទំហំ (ប xទ)
|
ទំហំ គិតជា ម២
|
|
បន្ទប់សាគូរ៉ា ០១, ០២ និង០៣
|
៣៣
|
៣៣
|
៩
|
១៦
|
១២
|
៣០
|
X
|
៦ម x ៦ម
|
៣៦ម២
|
|
បន្ទប់ភិរម្យក្រម ង៉ុយ ០៤
|
៥០
|
៥០
|
២៤
|
២៥
|
៤៥
|
៤៥
|
X
|
៦ម x ៩ម
|
៥៤ម២
|
|
បន្ទប់សម្តេចជួន ណាត ០៥
|
៥០
|
៥០
|
២៤
|
២៥
|
៤៥
|
៤៥
|
X
|
៦ម x ៩ម
|
៥៤ម២
|
|
បន្ទប់បាយ័ន ០៦ (សន្និសីទតាមប្រព័ន្ធវីដេអូ-Video Conference)
|
X
|
២៥
|
X
|
X
|
X
|
X
|
X
|
៦ម x ១២ម
|
៧២ម២
|
|
បន្ទប់សៀមរាប-ក្យូតុ ០៨
|
៥០
|
៥០
|
២៤
|
២៥
|
៤៥
|
៤៥
|
X
|
៦ម x ១២ម
|
៧២ម២
|
|
បន្ទប់ភ្នំពេញ-តូក្យូ ០៩
|
១២០
|
៦០
|
២៤
|
៥៤
|
៧០
|
៨០
|
៦០(**)
|
៦ម x ១៨ម
|
១០៨ម២
|
|
សាល អង្គរ-គីហ្សូណា(*)
|
៥០0
|
២០០
|
១៨០
|
៣០០
|
X
|
X
|
២៤០(***)
|
២៤ម x ១៨ម
|
៤៣២ម២
|
* បន្ទប់សៀមរាប-ក្យូតុ ០៧ កំពុងស្ថិតក្នុងការជួសជុល
បន្ទប់នីមួយៗបំពាក់ទៅដោយសម្ភារៈ បរិក្ខារដូចខាងក្រោម៖
- ម៉ាស៊ីនត្រជាក់
- ប្រព័ន្ធភ្លើង
- តុ និងកៅអី
- ក្តារខៀន
- ជើងហ្វ្លីបឆាត (Flip Chart Stand)
- ហ្វឺតសសេរក្តារខៀន និងប្រដាប់លុបក្តារខៀន
- អេក្រង់ LCD
- កន្លែងសម្រាប់ស៊កបន្តអគ្គិសនី (Electricity Outlet) ( គិតថ្លៃនៅពេលប្រើប្រាស់លើសពី១៦អំពែ )
- អ៊ីនធឺណេត (ភ្ជាប់តាមរយៈខ្សែ ឥតគិតថ្លៃសម្រាប់កុំព្យូទ័រ៣គ្រឿង)
*** កំណត់សម្គាល់ៈ (*) សាលអង្គរ-គីហ្សូណាមានបំពាក់បន្ថែមនូវ៖
- ប្រព័ន្ធសម្លេង
- ឆាកដែលបំពាក់ដោយប្រព័ន្ធភ្លើង (ភ្លើងពណ៌)
- ពន្លឺសម្រាប់ចាប់យករូបភាពនៅលើឆាក (Spot Light)
- ម៉ាស៊ីនMixer (គ្រប់គ្រងសម្លេង ថតសម្លេងកាសែត ចាក់ស៊ីឌី វីស៊ីឌី ឬឌីវីឌី)
- បន្ទប់បកប្រែផ្ទាល់មាត់ (បកបណ្តេញ)៖ មាន៣បន្ទប់
(**) បន្ទប់ភ្នំពេញ-តូក្យូ ០៩ អាចដាក់ចំណុះមនុស្សសម្រាប់ពិភាក្សាជាក្រុមបាន ៦០នាក់ គឺ ៦ក្រុម X ១០នាក់ (***)សាល អង្គរ-គីហ្សូណា អាចដាក់ចំណុះមនុស្សសម្រាប់ពិភាក្សាជាក្រុមបាន ២៤០នាក់ គឺ ២៤ក្រុម X ១០នាក់

២. ការណែនាំអំពីតម្លៃ
| លេខ |
បន្ទប់
|
តម្លៃធម្មតា (គិតជាដុល្លារ)
|
តម្លៃអប្បហារ (គិតជា ដុល្លារ) (សម្រាប់តែសមាជិកម.ស.ក.ជ.ប៉ុណ្ណោះ)
|
|
មួយថ្ងៃ
|
កន្លះថ្ងៃ
|
មួយថ្ងៃ
|
កន្លះថ្ងៃ
|
|
1
|
បន្ទប់សាគូរ៉ា ០១, ០២ និង០៣
|
៥០.០០
|
៣០.០០
|
៤០.០០
|
២៥.០០
|
|
2
|
បន្ទប់ភិរម្យក្រម ង៉ុយ ០៤
|
៧៥.០០
|
៤៥.០០
|
៦០.០០
|
៣៥.០០
|
|
3
|
បន្ទប់សម្តេចជួន ណាត ០៥
|
៧៥.០០
|
៤៥.០០
|
៦០.០០
|
៣៥.០០
|
|
4
|
បន្ទប់បាយ័ន ០៦(សន្និសីទតាមប្រព័ន្ធវីដេអូ)
|
៨៥.០០
|
៥០.០០
|
៧០.០០
|
៤០.០០
|
|
5
|
បន្ទប់សៀមរាប-ក្យូតុ ០៨
|
៨៥.០០
|
៥០.០០
|
៧០.០០
|
៤០.០០
|
|
6
|
បន្ទប់ភ្នំពេញ-តូក្យូ ០៩
|
១៤៥.០០
|
៨៥.០០
|
១២០.០០
|
៧០.០០
|
|
7
|
សាល អង្គរ-គីហ្សូណា
|
៥០០.០០
|
៣០០.០០
|
៤០០.០០
|
២៥០.០០
|
កំណត់សម្គាល់ៈ ១. មួយថ្ងៃ ស្មើនឹង ៨ម៉ោង ម៉ោងធ្វើការ (ម៉ោងប្រហែល ៨:០០ព្រឹក ដល់ម៉ោងប្រហែល ៥:០០ល្ងាច) ២. កន្លះថ្ងៃ ស្មើនឹង ៤ម៉ោងធ្វើការ (ម៉ោងប្រហែល ៨:០០ព្រឹក ដល់ម៉ោងប្រហែល ១២:០០ថ្ងៃត្រង់ ឬម៉ោងប្រហែល ១៣:០០រសៀល ដល់ម៉ោងប្រហែល ១៧:០០ល្ងាច)។ ៣. ករណីប្រើប្រាស់លើសពី ២ម៉ោង ម.ស.ក.ជ.នឹងគិតថ្លៃតាមអត្រាតម្លៃកន្លះថ្ងៃ។ ៤. ករណីប្រើប្រាស់នៅថ្ងៃអាទិត្យ ម.ស.ក.ជ.នឹងគិតថ្លៃតាមអត្រាតម្លៃធម្មតា មិនមែនអត្រាតម្លៃអប្បហារទេ។ ៥. ម.ស.ក.ជ.នឹងបិទនៅរៀងរាល់ថ្ងៃបុណ្យជាតិ។ ៦. កាតសមាជិកសម្រាប់ជួលសម្ភារៈ បរិក្ខារម.ស.ក.ជ. មានតម្លៃ ៥០ដុល្លារក្នុងម្នាក់ ក្នុងរយៈពេលមួយឆ្នាំ។

៣. ការជួលសម្ភារៈ បរិក្ខារ
| លេខ |
សម្ភារៈ បរិក្ខារ
|
តម្លៃធម្មតា (គិតជាដុល្លារ)
|
តម្លៃអប្បហារ (គិតជាដុល្លារ) (សម្រាប់តែសមាជិក)
|
|
មួយថ្ងៃ
|
កន្លះថ្ងៃ
|
មួយថ្ងៃ
|
កន្លះថ្ងៃ
|
|
1
|
កុំព្យូទ័រយួរដៃ
|
៥០.០០
|
២៥.០០
|
៤០.០០
|
២០.០០
|
|
2
|
ម៉ាស៊ីនបញ្ចាំង LCD
|
៥០.០០
|
២៥.០០
|
៤០.០០
|
២០.០០
|
|
3
|
អំព្លីដែលអាចយកតាមខ្លួនបាន (មានម៉ៃក្រូហ្វូន២)(១)
|
១៥.០០
|
៨.០០
|
១០.០០
|
៥.០០
|
|
4
|
ប្រព័ន្ធសម្លេង (ក្រៅសាលអង្គរ-គីហ្សូណា)
|
៦០.០០
|
៣០.០០
|
៥០.០០
|
២៥.០០
|
|
5
|
ម៉ាស៊ីនចាក់ វីស៊ីឌី
|
១៥.០០
|
៨.០០
|
១០.០០
|
៥.០០
|
|
6
|
ព្យ៉ាណូធំ(២)
|
១២០.០០
|
៨៥.០០
|
១០០.០០
|
៧៥.០០
|
|
7
|
សន្និសីទតាមប្រព័ន្ធវីដេអូ
|
៦៥.០០/ម៉ោង
|
៥៥.០០/ម៉ោង
|
|
8
|
ស្គរធំបែបជប៉ុន (មានជើង)
|
២០.០០/សប្តាហ៍
|
១៥.០០/ សប្តាហ៍
|
|
9
|
ស្គរតូចបែបជប៉ុន(មានជើង)
|
១៥.០០/ សប្តាហ៍
|
១០.០០/ សប្តាហ៍
|
|
10
|
សម្លៀកបំពាក់ប្រពៃណីជប៉ុនយូកាតា (មានអូប៊ី)
|
១៥.០០/ សប្តាហ៍
|
៨.០០/ សប្តាហ៍
|
|
11
|
គ្រឿងលម្អសម្លៀកបំពាក់ប្រពៃណីជប៉ុនយូកាតា (មានអូប៊ី-អ៊ីតា , អូប៊ី-ជីមេ , កុស៊ី-ហ៊ីមុ និង ហ្គេតា)
|
៨.០០/ សប្តាហ៍
|
៥.០០/ សប្តាហ៍
|
សម្គាល់ៈ (១) ជាធម្មតា សម្ភារៈនេះប្រើប្រាស់ក្នុងបន្ទប់ដែលមិនមានបំពាក់ប្រព័ន្ធសម្លេង។ (២) តម្លៃនេះមិនបានបូករួមនឹងតម្លៃរឹតខ្ទង់ព្យ៉ាណូនៅឡើយទេ។ អ្នកជួលត្រូវត្រួតពិនិត្យសម្លេងដោយខ្លួនឯង។ ម.ស.ក.ជ. នឹងគិតថ្លៃបន្ថែម ៧០.០០ដុល្លារ សម្រាប់ការរឹតខ្ទង់ព្យ៉ាណូ។

៤. សេវាកម្មរៀបចំផ្សេងៗ
|
លេខ
|
សេវាកម្ម
|
តម្លៃ (ដុល្លារ)
|
|
១
|
កម្មវិធី / សកម្មភាព
|
តម្លៃតាមការស្នើសុំ
|
|
២
|
ការភ្ជាប់ប្រព័ន្ធអ៊ីនធឺណេត
|
៥.០០/កន្លះថ្ងៃ/កុំព្យូទ័រ
|
|
៣
|
ការរចនាក្រោយឆាក (ទំហំ 5m x 6m)
|
តម្លៃតាមការស្នើសុំ
|
|
៤
|
បដា
|
តម្លៃតាមការស្នើសុំ
|
|
៥
|
ផ្កាស្រស់
|
តម្លៃតាមការស្នើសុំ
|
|
៦
|
ឧបករណ៍ស្តាប់សម្លេងសម្រាប់ការបកប្រែផ្ទាល់មាត់
|
តម្លៃតាមការស្នើសុំ
|
|
៧
|
អ្នកបកប្រែផ្ទាល់មាត់ / បកប្រែឯកសារ
|
តម្លៃតាមការស្នើសុំ
|
|
៨
|
សេវាម្ហូបអាហារ (អាហារសម្រន់, អាហារថ្ងៃត្រង់…)
|
តម្លៃតាមការស្នើសុំ
|

៥. ការគិតថ្លៃចំពោះការនាំចូលនូវសេវាកម្មផ្សេងៗ
| លេខ |
សេវាកម្ម
|
តម្លៃ (ដុល្លារ)
|
|
១
|
ការរចនាក្រោយឆាក
|
១០.០០
|
|
២
|
បដា
|
១០.០០
|
|
៣
|
សេវាម្ហូបអាហារ (អាហារសម្រន់, អាហារថ្ងៃត្រង់…)
- សាល អង្គរ-គីហ្សូណា
- បន្ទប់ភ្នំពេញ-តូក្យូ ០៩
- បន្ទប់បាយ័ន ០៦/ បន្ទប់សៀមរាប-ក្យូតុ ០៨
- បន្ទប់សាគូរ៉ា ០១, ០២ និង០៣
- បន្ទប់ភិរម្យក្រម ង៉ុយ ០៤/ បន្ទប់សម្តេចជួន ណាត ០៥
|
២៥.០០/១ដង ១៥.០០/១ដង ១៥.០០/១ដង ១០.០០/១ដង ១០.០០/១ដង
|
ចំណាំៈ ម.ស.ក.ជ.រក្សាសិទ្ធិក្នុងការកែប្រែអត្រាតម្លៃ ក្នុងករណីចាំបាច់ ។
៦. សំណួរដែលត្រូវបានសួរជាញឹកញាប់
១.តើធ្វើដូចម្តេចដើម្បីកក់បន្ទប់ប្រជុំពីម.ស.ក.ជ.?
- សូមទំនាក់ទំនងមកកាន់បុគ្គលិកម.ស.ក.ជ. ដើម្បីដឹងពីស្ថានភាពរបស់បន្ទប់ ។ បន្ទាប់មកធ្វើការបំពេញនូវបែបបទនៃការកក់បន្ទប់ រួចបញ្ជូនដោយផ្ទាល់ទៅកាន់បុគ្គលិកម.ស.ក.ជ. ឬបញ្ជូនតាមរយៈហ្វាក់ អ៊ីម៉េលឲ្យបានយ៉ាងតិច ៣ថ្ងៃមុនថ្ងៃប្រើប្រាស់។ បែបបទនៃការកក់បន្ទប់ អាចរកបាននៅកន្លែងទទួលភ្ញៀវនៃ ម.ស.ក.ជ. ឬយកចេញពីវេបសាយរបស់ម.ស.ក.ជ. ឬក៏អាចស្នើសុំបុគ្គលិកតាមរយៈទូរស័ព្ទ ឬតាមអ៊ីម៉េល។
២.តើធ្វើដូចម្តេចដើម្បីទទួលបានអត្រាតម្លៃអប្បហារ?
- សូមចុះឈ្មោះជាសមាជិកជួលសម្ភារៈ បរិក្ខារ នៅបណ្ណាល័យនៃម.ស.ក.ជ. ជាមុនសិន។
៣.តើម.ស.ក.ជ. ទទួលយកការបង់ប្រាក់តាមរបៀបណាខ្លះ?
- ម.ស.ក.ជ. ទទួលយកការបង់ប្រាក់ជាប្រាក់សុទ្ធ, ប័ណ្ណបើកប្រាក់ ឬ តាមរយៈការផ្ទេរប្រាក់។
៤.តើខ្ញុំត្រូវកក់ប្រាក់សម្រាប់ការជួលដែរឬទេ?
- ដើម្បីភាពងាយស្រួលសម្រាប់លោកអ្នក ម.ស.ក.ជ. មិនតម្រូវឲ្យលោកអ្នកបង់ប្រាក់កក់ទេ ប៉ុន្តែម.ស.ក.ជ. តម្រូវឲ្យលោកអ្នកបង់ប្រាក់ទាំងអស់ឲ្យបានយ៉ាងតិច ៣ថ្ងៃមុនថ្ងៃប្រើប្រាស់។
៥.តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីលុបចោលការកក់របស់ខ្ញុំ?
- សូមទំនាក់ទំនងដោយផ្ទាល់មកកាន់បុគ្គលិកម.ស.ក.ជ.។
៦.តើខ្ញុំត្រូវបង់ប្រាក់សម្រាប់ការលុបចោលនៃការជួលនេះដែរបឬទេ?
ប្រាកដណាស់ លោកអ្នកត្រូវតែបង់ប្រាក់សម្រាប់ការលុបចោលការជួលនេះ។ ម.ស.ក.ជ. គិតថ្លៃសម្រាប់ការលុបចោលការជួល តាមអត្រាដូចខាងក្រោម៖
- ៥០% នៃថ្លៃបន្ទប់ សម្រាប់ការលុបចោលរវាង ២ ទៅ ៧ថ្ងៃមុនថ្ងៃប្រើប្រាស់។
- ៧៥% នៃថ្លៃបន្ទប់ សម្រាប់ការលុបចោលរវាង ១ថ្ងៃមុនថ្ងៃប្រើ់ប្រាស់។
- ១០០% នៃថ្លៃបន្ទប់ សម្រាប់ការលុបចោលនៅថ្ងៃប្រើប្រាស់។
៧.សន្មតថាខ្ញុំចង់កក់បន្ទប់ក្នុងចន្លោះម៉ោង ១០:៣០នាទីព្រឹក ដល់ម៉ោង១៤:៣០នាទីរសៀលតើខ្ញុំត្រូវបង់ថ្លៃប៉ុន្មាន?
- ម.ស.ក.ជ. នឹងគិតថ្លៃក្នុងអត្រាមួយថ្ងៃពេញ ដោយសារតែពេលវេលាដែលនៅសល់ ម.ស.ក.ជ. មិនអាចប្រើប្រាស់សំរាប់ព្រឹត្តិការណ៍ផ្សេងៗទៀតបាន។
៨.សន្មតថាខ្ញុំចង់ជួលបន្ទប់សម្រាប់មួយថ្ងៃកន្លះ តើ ម.ស.ក.ជ. នឹងគិតថ្លៃក្នុងអត្រាមួយថ្ងៃបូកនឹងអត្រាកន្លះថ្ងៃមែនទេ?
- មិនមែនដូច្នោះទេ។ ដោយសារតែលោកអ្នកប្រើប្រាស់បន្ទប់ប្រជុំបន្តបន្ទាប់គ្នា ម.ស.ក.ជ. នឹងគិតថ្លៃ ១ថ្ងៃកន្លះ នៃអត្រាក្នុងមួយថ្ងៃ។
៩.ករណីខ្ញុំចង់ជួលបន្ទប់កន្លះថ្ងៃសម្រាប់រយៈពេល២ថ្ងៃ តើម.ស.ក.ជ. គិតថ្លៃបែបណា?
- ករណីនេះ ម.ស.ក.ជតម្រូវឲ្យលោកអ្នកបង់ក្នុងអត្រាកន្លះថ្ងៃ។
១០.តើខ្ញុំអាចកក់បន្ទប់ក្នុងចន្លោះម៉ោង 17:00-21:00បានដែរឬទេ? តើម.ស.ក.ជនឹងគិតតម្លៃបែបណា?
- ពិតជាបាន។ ម.ស.ក.ជទទួលយកការកក់របស់លោកអ្នក ប្រសិនបើបន្ទប់នៅទំនេរ។ប៉ុន្តែម.ស.ក.ជនឹងគិតថ្លៃតាមអត្រាតម្លៃធម្មតា មិនមែនអត្រាតំលៃអប្បហារនោះទេ។

៧. កំណត់សម្គាល់
១. សួមថែរក្សានូវកាបូប ឬសម្ភារៈផ្សេងៗដោយខ្លួនអ្នក។ ម.ស.ក.ជ. នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតសម្ភារៈរបស់លោកអ្នកដោយប្រការណាមួយឡើយ (ឧទាហរណ៍ៈ ចោរលួច, បាត់បង់, ឬខូចខាតជាដើម)។ ២. ម.ស.ក.ជ.តម្រូវឲ្យអ្នកសងនូវរាល់ការខូចខាត ឬបាត់បង់នូវសម្ភារៈ បរិក្ខារផ្សេងដែលបង្កឡើងដោយអ្នក។ ៣. យោងតាមបទបញ្ញត្តិទូទៅរបស់ម.ស.ក.ជ. ដើម្បីចៀសវាងបញ្ហាផ្សេងៗ ម.ស.ក.ជមិនទទួលផ្ញើនូវទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ជាបណ្តោះអាសន្នឡើយ។ ៤. សូមរក្សាទុកនូវរាល់សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់បន្ទាប់ពីប្រើប្រាស់រួច។ ហើយសូមប្រាកដថាអ្នកបានយកសម្ភារៈប្រើប្រាស់របស់អ្នកត្រឡប់ទៅវិញ។ ៥. ម.ស.ក.ជ. នឹងគិតថ្លៃបន្ថែមទៅលើការសំអាតក្រោយការប្រើប្រាស់ ប្រសិនបើការសំអាតចាំបាច់ត្រូវតែធ្វើ។ ៦. ម.ស.ក.ជ. តម្រូវឲ្យអ្នកមានពត៌មានច្បាស់លាស់ ប្រសិនបើអ្នកចង់ផ្សព្វផ្សាយព័ត៌មានផ្សេងៗនៅម.ស.ក.ជ. ។ ៧. សូមជូនដំណឹងដល់បុគ្គលិកម.ស.ក.ជ. ជាមុន ប្រសិនបើលោកអ្នកនាំចូលនូវសេវាកម្មផ្សេងៗដូចជា ការរចនាក្រោយឆាក ឬសេវាម្ហូបអាហារផ្សេងៗ។ ៨. សូមស្តាប់តាមការណែនាំរបស់បុគ្គលិកម.ស.ក.ជ. ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង ។

|