ថ្ងៃព្រហស្បតិ៍, 09 កញ្ញា 2010
Banner
កន្លែងទទួលភ្ញៀវ, កន្លែងតាំងពិពរ័ណ៍
PDF Print E-mail
 

កន្លែងទទួលភ្ញៀវនៅក្នុង ម.ស.ក.ជ សាងសង់តាមលក្ខណៈទំនើប បរិយាកាសល្អ ជាមួយនិងទីកន្លែងតាំងពិព័រណ៍ដ៏ប្រណិត។ ដូច្នេះសូមប្រើប្រាស់ទីកន្លែង នេះសម្រាប់ ការតាំងពិព័រណ៍នូវរូបថត គំនូរ ឬរបស់ដទៃទៀតដែលលោកអ្នកចង់ដាក់តាំងពិព័រណ៍។ បន្ថែមពីនេះទៅទៀត មជ្ឈមណ្ឌលបានរៀបចំ អាហារដ្ឋានមួយកន្លែង សម្រាប់លោកអ្នកអង្គុយសម្រាកកំសាន្ត។ ហើយនៅផ្នែកខាងមុខអាហារដ្ឋាននេះ មានអេក្រង់ទូរទស្សន៍ ៥០អ៊ីញ សម្រាប់ចាក់ផ្សាយ ទូរទស្សន៍ជប៉ុន និង ឌីវីឌីជាដើម។

  

តារាងតម្លៃ កន្លែងទទួលភ្ញៀវ និង កន្លែងតាំងពិព័រណ៍
 សមាជិក២៤ ដុល្លា/ថ្ងៃ/៨ម៉ោង
មិនមែនសមាជិក៣៦ ដុល្លា/ថ្ងៃ/៨ម៉ោង

សូមចុចទីនេះដើម្បីមើលតារាងតម្លៃនៃសម្ភារៈបរិក្ខារដទៃទៀតរបស់ម.ស.ក.ជ។

ការចូលជាសមាជិករបស់ម.ស.ក.ជ

ប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់បណ្ណាល័យ លោកអ្នកត្រូវចុះឈ្មោះចូលជាសមាជិករបស់ម.ស.ក.ជ។ ក្រោយពេលក្លាយជា​សមាជិកហើយ លោកអ្នកមិនត្រឹមតែអាចប្រើប្រាស់បណ្ណាល័យបានប៉ុណ្ណោះទេ លើសពីនេះ​ទៅទៀតលោកអ្នកអាចប្រើប្រាស់​ឧបករណ៍ ​និងសម្ភារៈបរិក្ខារផ្សេងៗទៀត​នៅក្នុងមជ្ឈមណ្ឌលនៅ​ក្នុងតម្លៃពិសេសទៀតផង។ សូមចុចទីនេះសម្រាប់ព័ត៌មានអំពីការ​ចូលជាសមាជិក ម.ស.ក.ជ។

ការកក់ទុកជាមុនសម្រាប់ប្រើប្រាស់​ឧបករណ៍ និងសម្ភារៈបរិក្ខារ​របស់ ​ម.ស.ក.ជ

លោកអ្នកចាំបាច់ត្រូវតែធ្វើការកក់ទុកជាមុនដើម្បីប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ។ សូមចុចទីនេះដើម្បីទាញយកពាក្យសុំ​កក់ទុក​ជាមុន​សម្រាប់ជួល​សម្ភារៈបរិក្ខារ។

សូមប្រយ័ត្ន
  • មុនពេលធ្វើការកក់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ សូមអាន​ ច្បាប់ និងបទបញ្ជាផ្ទៃក្នុង ​សម្រាប់ការប្រើប្រាស់សម្ភារៈបរិក្ខារ​របស់ ម.ស.ក.ជ។
  • ព័ត៌មានសំខាន់ៗ ដូចជាតម្លៃលប់ចោលការជួលជាដើម ​ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈបរិក្ខារ​របស់ ​ម.ស.ក.ជ​ ត្រូវបានសរសេរក្នុង​ច្បាប់ និងបទបញ្ជាផ្ទៃក្នុងនេះ។
  • មជ្ឈមណ្ឌលចាត់ទុកថាលោកអ្នកបានយល់ព្រមនឹង ច្បាប់ និងបទបញ្ជាផ្ទៃក្នុង នេះ​នៅពេលទទួលការកក់ទុករបស់លោកអ្នក។
 
hack evden eve nakliyat evden eve nakliyat evden eve nakliyat video izle dizi izle kraloyun oyun çizgi film

ព័ត៌មានស្តីអំពីមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន