| លោកអ្នកអាចប្រើសាលពហុប្រយោជន៍ នៅក្នុង ម.ស.ក.ជ សម្រាប់រាល់ការប្រជុំធំៗ សិក្ខាសាលា ការបង្រៀន ការប្រកួតថ្លែងសុន្ទរកថា ការតាំងពិពរ័ណ៍ និងពិធីជប់លៀង ៘ | | | | | | | | ទំហំ | : | ៤៣២.០០ ម២ | | | ចំណុះមនុស្ស | : | អតិបរមាប្រហែល ៤០០នាក់ | | | សម្ភារៈបរិក្ខារ | : | បន្ទប់សម្រាប់បកប្រែ (ភាសាជប៉ុន ó ខ្មែរ ó អង់គ្លេស) | | | | | មាស៊ីនបញ្ចាំងរូបភាព និង ផ្ទាំងបញ្ចាំងរូបភាពដ៏ធំ វេទិកា និងប្រព័ន្ធភ្លើងបំភ្លឺ ប្រព័ន្ធ JICA-NET តុ និងកៅអី |
តារាងតម្លៃ | សាលពហុប្រយោជន៍ (ទំហំ៤៣២.០០ម២, ចំនុះអតិបរមា ៤០០នាក់) | | | សមាជិក | ៣២០ ដុល្លារ/ថ្ងៃ/៨ម៉ោង | | | មិនមែនសមាជិក | ៥៦០ ដុល្លារ/ថ្ងៃ/៨ម៉ោង | | « | បន្ទប់បកប្រែផ្ទាល់មាត់ | | | | សមាជិក | ៤០ ដុល្លារ/ថ្ងៃ/៨ម៉ោង | | | | មិនមែនសមាជិក | ៥៦ ដុល្លារ/ថ្ងៃ/៨ម៉ោង |
សូមចុចទីនេះដើម្បីមើលតារាងតម្លៃនៃសម្ភារៈបរិក្ខារដទៃទៀតរបស់ម.ស.ក.ជ។ ការចូលជាសមាជិករបស់ម.ស.ក.ជប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់បណ្ណាល័យ លោកអ្នកត្រូវចុះឈ្មោះចូលជាសមាជិករបស់ម.ស.ក.ជ។ ក្រោយពេលក្លាយជាសមាជិកហើយ លោកអ្នកមិនត្រឹមតែអាចប្រើប្រាស់បណ្ណាល័យបានប៉ុណ្ណោះទេ លើសពីនេះទៅទៀតលោកអ្នកអាចប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗទៀតនៅក្នុងមជ្ឈមណ្ឌលនៅក្នុងតម្លៃពិសេសទៀតផង។ សូមចុចទីនេះសម្រាប់ព័ត៌មានអំពីការចូលជាសមាជិក ម.ស.ក.ជ។ ការកក់ទុកជាមុនសម្រាប់ប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខាររបស់ ម.ស.ក.ជលោកអ្នកចាំបាច់ត្រូវតែធ្វើការកក់ទុកជាមុនដើម្បីប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ។ សូមចុចទីនេះដើម្បីទាញយកពាក្យសុំកក់ទុកជាមុនសម្រាប់ជួលសម្ភារៈបរិក្ខារ។ សូមប្រយ័ត្ន- មុនពេលធ្វើការកក់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ សូមអាន ច្បាប់ និងបទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ។
- ព័ត៌មានសំខាន់ៗ ដូចជាតម្លៃលប់ចោលការជួលជាដើម ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ ត្រូវបានសរសេរក្នុងច្បាប់ និងបទបញ្ជាផ្ទៃក្នុងនេះ។
- មជ្ឈមណ្ឌលចាត់ទុកថាលោកអ្នកបានយល់ព្រមនឹង ច្បាប់ និងបទបញ្ជាផ្ទៃក្នុង នេះនៅពេលទទួលការកក់ទុករបស់លោកអ្នក។
|