|
ស៊េរីសិក្ខាសាលាស្តីអំពីអាជីវកម្ម |
|
|
ការិយាល័យអភិវឌ្ឍធនធានមនុស្សនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុនបាននឹងកំពុង រៀបចំស៊េរីសិក្ខាសាលាស្តីអំពីអាជីវកម្មលើប្រធានបទជាច្រើនដើម្បីផ្តល់អោយសិក្ខាកាមនូវទិដ្ឋភាពនានានៅលើពិភពលោក ព៌ត័មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ និងគំនិតថ្មីៗក្នុងរយៈពេលដ៏ខ្លី។ ការិយាល័យអភិវឌ្ឍធនធានមនុស្សបានរៀបចំនូវបទបង្ហាញជាច្រើន លើប្រធានបទដែលទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ សិក្ខាកាមដែលចូលរូម រួមមាន មន្ត្រីរាជការ សហគ្រិន អគ្គនាយក និងអ្នកគ្រប់គ្រងទូទៅនៅតាមបណ្តាក្រុមហ៊ុននានា សាស្ត្រាចារ្យ និស្សិត និងសាធារណៈជន។ ចំពោះស៊េរីសិក្ខាសាលាស្តីអំពីអាជីវកម្ម យើងលើកយកមកបង្ហាញនូវបញ្ហានានាដែលសហគ្រាស ខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាជូបប្រទះ និងតម្រូវការផ្សេងៗក្នុងការគ្រប់គ្រងអាជីវកម្ម ដើម្បីពង្រឹងលទ្ឋភាពប្រកួតប្រជែង និងប្រសិទ្ឋិភាពការងារ ដូច្នេះសិក្ខាកាមទាំងអស់អាច ស្វែងយល់យ៉ាងស៊ីជម្រៅនិង ទិដ្ឋភាពនានានៃបញ្ហាមួយចំនួននៅក្នុងការគ្រប់គ្រងអាជីវកម្មដែល អាចរៀនសូត្រនូវគំនិត ទស្សនៈថ្មីៗ និងបច្ចេកទេសដ៏ប្រសើរ មួយចំនួនសម្រាប់ការ អភិវឌ្ឍនាពេលអនាគត។
|
|
កែប្រែចុងក្រោយ ( ថ្ងៃព្រហស្បតិ៍, 03 ធ្នូ 2009 14:57 )
|