|
វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងអាជីវកម្ម |
|
|
វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងអាជីវកម្មផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជាក់ស្តែង និងជំនាញ ដែលទាក់ទងនឹងមុខងារជាមូលដ្ឋាននៃការគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម តាមបែប ទំនើបរួមជាមួយនឹងករណីសិក្សាច្បាស់លាស់លើការគ្រប់គ្រងទូទៅរបស់សហគ្រាសខ្នាតតូច និងមធ្យម។ វគ្គសិក្សានេះមានគោលបំណងផ្តល់អោយក្រុមហ៊ុន/សហគ្រាសមានភាពប្រសើរឡើង និងការប្រកួតប្រជែងមានកម្រិតខ្ពស់ ហើយផ្លាស់ប្តូរពីប្រព័ន្ធ នៃការគ្រប់គ្រងជាលក្ខណៈគ្រួសារ មកការគ្រប់គ្រងដែលមានលក្ខណៈប្រព័ន្ធច្បាស់លាស់។ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង-ចំណេះធ្វើជាក់ស្តែងលើយុទ្ធសាស្ត្រគ្រប់គ្រង ការធ្វើផែនការគ្រប់គ្រង ការធ្វើម៉ាឃីតទីង (ទីផ្សារ) ការគ្រប់គ្រងផលិតកម្ម ការគ្រប់គ្រងធនធានមនុស្ស គណនេយ្យ ជាដើម។
|