| ការប្រឹក្សាយោបល់លើការគ្រប់គ្រង និងសេវាកម្មណែនាំលើផ្នែកបច្ចេកទេស | ||||
|
|
កម្មវិធីនេះត្រូវបានបង្កើតឡើងដោយមានគោលបំណងជួយួដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងដំណើរការប្រចាំថ្ងៃរបស់អតិថិជនរបស់យើង ជាពិសេសការគ្រប់គ្រងថ្នាក់ខ្ពស់របស់ក្រុមហ៊ុន សហគ្រាស អង្គការក្រៅរដ្ឋាភិបាល ឬម្ចាស់អាជីវកម្ម/នាយកគ្រប់គ្រង ដែលស្វែងរកនូវការប្រឹក្សាយោបល់លើការគ្រប់គ្រង/ ការប្រឹក្សាយោបល់ ដើម្បីកែលំអ ធ្វើការអភិវឌ្ឍ ឬក៏ពង្រីកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ជាពិសេសទៅទៀត មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានអញ្ជើញអ្នកប្រឹក្សាយោបល់ជាន់ខ្ពស់មកពីប្រទេសជប៉ុន ចំនួន ២-៣ នាក់ ក៏ដូចជាអ្នកជំនួយការខាងប្រឹក្សាយោបល់នៅកម្ពុជាផងដែរ។ សេវាកម្មនេះនឹង ផ្តល់ជូនដល់ក្រុមហ៊ុននីមួយៗ ដោយធ្វើការសម្ភាសន៍បុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុន (ឬក៏រោងចក្រ) ធ្វើការពិភាក្សាលើបញ្ហាគន្លឹះនានា និងផ្តល់នូវអនុសាសន៍ ឬដំបូន្មានជាមួយនឹងរបាយការណ៍សង្ខេបចំពោះបញ្ហាពីរផ្សេងៗគ្នា ៖ ការប្រឹក្សាយោបល់លើការគ្រប់គ្រង បង្កើតឡើងដើម្បី ពិនិត្យ និងវិភាគទៅលើការគ្រប់គ្រង អាជីវកម្មដូចជា ការវាយតម្លៃលើប្រតិបត្តិការហិរញ្ញវត្ថុ ការវិភាគចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និងការគំរាមកំហែង ជាដើម។ ការណែនាំបច្ចេកទេស ផ្តោតទៅលើខ្សែសង្វាក់ផលិតកម្ម និងឧស្សាហកម្ម (ការគ្រប់គ្រងគុណភាព សកម្មភាព KAIZEN (ការធ្វើអោយប្រសើរឡើងជាបន្តបន្ទាប់) 5S។ |






