|
កម្មវិធីភាសាជប៉ុនរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានគោលបំណងក្នុងការផ្តល់នូវការអប់រំភាសាជប៉ុនប្រកបដោយគុណភាព និងកម្រិតខ្ពស់។ មជ្ឈមណ្ឌលមានរៀបចំវគ្គបណ្តុះបណ្តាលភាសាជប៉ុនជាច្រើនពីកម្រិតបឋមរហូតដល់កម្រិតមធ្យម សម្រាប់និស្សិត បុគ្គលិកក្រុមហ៊ុន និងអ្នកដែលមានចំណាប់ អារម្មណ៍លើភាសាជប៉ុន ឬចង់ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីភាសាជប៉ុនរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរៀបចំសិក្ខាសាលា និងសកម្មភាពជាច្រើន និងបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ជាជំនួយសម្រាប់សកម្មភាពអប់រំភាសាជប៉ុនផ្សេងៗ ដូចជា ការជួយគាំទ្រសមាគមគ្រូបង្រៀន ភាសាជប៉ុនក្នុងការរៀបចំការប្រលងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនជាដើម។ យើងសង្ឃឹមថា ម.ស.ក.ជ នឹងក្លាយទៅជាស្នូលនៃបណ្តាញអប់រំភាសាជប៉ុន និង ជាមជ្ឈមណ្ឌលសម្រាប់ការសិក្សាភាសាជប៉ុននៅកម្ពុជា។
|
|
កែប្រែចុងក្រោយ ( ថ្ងៃសុក្រ, 04 ធ្នូ 2009 10:34 )
|