| សិប្បសាលាស្តីអំពីៈ “គន្លឹះពិសេសសម្រាប់បង្រៀនអក្សរកាន់ជិ” | ||||
|
|
(នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១០ ចាប់ពីម៉ោង នៅបន្ទប់សិក្ខាសាលាលេខ ៥) ក្នុងឱកាសទិវាវប្បធម៌លើកទី៥របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ការិយាល័យគ្រប់គ្រងកម្មវិធីភាសា ជប៉ុនបានរៀបចំបើកសិប្បសាលាមួយក្នុងគោលបំណងលើកតម្តើងសមត្ថភាពជំនាញបង្រៀនភាសាជប៉ុនក៏ដូចជាវិស័យអប់រំភាសាជប៉ុននៅក្នុងប្រទេសកម្ពុជាអោយបានរីកចំរើនដូចប្រទេសនានាលើសាកលលោក។ គឺលោកស្រី ស៊ីប៊ូយ៉ា មីគី(Ms. Shibuya Miki) សាស្ត្រាចារ្យភាសា ជប៉ុនរបស់មូលនិធិភាសាជប៉ុនប្រចាំក្រុងបាងកក ប្រទេសថៃ ត្រូវបានអញ្ជើញមកធ្វើជាវាគ្មិនកិត្តិយស។ លោកស្រី បានណែនាំនូវវិធីសាស្រ្តបង្រៀនកាន់ជិ ដ៏មានប្រសិទ្ធិភាពដល់គ្រូបង្រៀនភាសារជប៉ុនមកពីសាលាភាសាជប៉ុនមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ |







