| ថ្នាក់ភាសាជប៉ុនសម្រាប់គោលបំណងជាក់លាក់ | ||||
|
វគ្គបណ្តុះបណ្តាលគរុកោសល្យភាសាជប៉ុនសិស្សនឹងរៀនពីមូលដ្ឋាននៃវិធីសាស្ត្របង្រៀនភាសាជប៉ុន ការតែងកិច្ច និងហ្វឹកហាត់បង្រៀន។ តាមរយៈវគ្គនេះ សិស្សអាចចេះ និងមានការរីកចម្រើនជំនាញបង្រៀនរបស់គេ ក្លាយជាគ្រូបង្រៀនភាសាជប៉ុនលក្ខណៈអាជីព។ វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់ អ្នកដែលជាគ្រូបង្រៀនភាសាជប៉ុនស្រាប់ និងអ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀនភាសាជប៉ុន។ ជំនាន់ទី ៣ ថ្ងៃ និងម៉ោងសិក្សាៈ កញ្ញា ២០០៩ ដល់ មេសា ២០១០ (៣ ពេលក្នុង១សប្តាហ៍ ៩០នាទីក្នុង១ពេល) ថ្នាក់ត្រៀមប្រលងសមត្ថភាពជំនាញភាសាជប៉ុនក្នុងគោលបំណងអោយអ្នកសិក្សាភាសាជប៉ុនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រលងប្រកបយកសញ្ញាប័ត្រសមត្ថភាពជំនាញភាសាជប៉ុនដោយជោគជ័យនោះ មជ្ឈមណ្ឌលបានរៀបចំបើកថ្នាក់ត្រៀមប្រលងសមត្ថភាពជំនាញភាសាជប៉ុននេះឡើង ក្នុងគោលបំណងបង្កើនសមត្ថភាពនិស្សិតលើផ្នែក Kanji វាកស័ព្ទ វេយ្យាករណ៏ ការអាន និងការស្តាប់។ លើសពីនេះទៅទៀត យើងក៏ផ្តល់ឪកាសដល់និស្សិតក្នុងការធ្វើវិញ្ញាសារប្រឡងឆ្នាំមុនៗផងដែរ។ ល័ក្ខខណ្ឌជ្រើសរើសៈ -ចំពោះថ្នាក់ត្រៀមកម្រិត៣ បេក្ខជនត្រូវមានវិញ្ញាបនបត្រជំនាញភាសាជប៉ុនកម្រិត៤ (វិញ្ញាបនបត្រហ្វូតូកូពី) , ◎វគ្គត្រៀមប្រលងសមត្ថភាពជំនាញភាសាជប៉ុនកម្រិត២ជំនាន់ទី ៣ ថ្ងៃ និងម៉ោងសិក្សាៈ សីហា ២០០៩ ដល់ វិច្ឆិកា ២០១០ (៣ ពេលក្នុង១សប្តាហ៍ ៩០នាទីក្នុង១ពេល) ◎វគ្គត្រៀមប្រលងសមត្ថភាពជំនាញភាសាជប៉ុនកម្រិត៣ជំនាន់ទី ៣ ថ្ងៃ និងម៉ោងសិក្សាៈ សីហា ២០០៩ ដល់ វិច្ឆិកា ២០១០ (៣ ពេលក្នុង១សប្តាហ៍ ៩០នាទីក្នុង១ពេល) |





