ថ្ងៃពុធ, 08 កញ្ញា 2010
Banner
បណ្ណាល័យ ម.ស.ក.ជ
PDF Print E-mail
បណ្ណាល័យរបស់ ម.ស.ក.ជ មានសៀវភៅ និងឯកសារជាច្រើនដែលទាក់ទងទៅនឹងសង្គមវប្បធម៌ ការអប់រំភាសាជប៉ុន ការបន្តការសិក្សានៅប្រទេសជប៉ុន សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។ នៅពេលអនាគត សៀវភៅប្រមាណជា ៨០០០-១០០០០ក្បាល ដែលទាក់ទងទៅនឹងប្រទេសជប៉ុន​និងសេដ្ឋកិច្ចទីផ្សារភាវូនីយកម្ម​នឹងត្រូវបញ្ចូលទៅក្នុងបណ្ណាល័យ។ នៅក្នុងនោះដែរ មជ្ឈមណ្ឌលក៏បានរៀបចំកន្លែងសម្រាប់អង្គុយអានចំនួន ៣០កៅអី តុសម្រាប់សិក្សាដោយខ្លួនឯង កុំព្យូទ័រសម្រាប់ស្រាវជ្រាវរកឯកសារ បន្ទប់សោតទស្សន៍ បន្ទប់កុំព្យូទ័រជាដើម។ សូមអញ្ចើញប្រើប្រាស់បណ្ណាល័យនេះ សម្រាប់ជាប្រយោជន៍ក្នុងការស្រាវជ្រាវសិក្សារបស់លោកអ្នក។

មាតិកា
ថ្ងៃធ្វើការ និង ម៉ោងធ្វើការ
  • ថ្ងៃ ច័ន្ទ - ថ្ងៃសុក្រៈ
  •  ម៉ោង ៨:០០ ព្រឹក - ម៉ោង ១៨:០០ ល្ងាច
  • ថ្ងៃសៅរិ៍ៈ (ម៉ោង ៩:០០ ព្រឹក - ម៉ោង ១៦:០០ ល្ងាច)
  • ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យជាតិៈ ឈប់សម្រាក
  • អំពីកាលបរិច្ឆេទដែលនឹងឈប់សម្រាកក្នុងកិច្ចចាំបាច់ណាមួយ យើងខ្ញុំនឹងជូនដំណឹងជាមុន ឬផ្តល់ព័ត៌មានតាមរយៈគេហទំព័ររបស់មជ្ឈមណ្ឌល និងការបិទប្រកាសរបស់បណ្ណាល័យ។

     


    សម្រាប់ការប្រើប្រាស់បណ្ណាល័យ

    • ការប្រើប្រាស់បណ្ណាល័យ គឺត្រូវចុះឈ្មោះចូលជាសមាជិករបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -ជប៉ុន។
    • សារធារណជនគ្រប់រូបអាចចុះឈ្មោះចូលជាសមាជិកបាន ដោយគ្រាន់តែភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ (ឬប័ណ្ណសម្គាល់សិស្ស លិខិតឆ្លងដែន) និងរូបថត (៤x៦)មួយសន្លឹក។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងជាមួយនឹងបណ្ណាល័យ។
    • រូបថតសម្រាប់ធ្វើប័ណ្ណសមាជិក យើងនឹងថតជូននៅក្នុងបណ្ណាល័យផ្ទាល់។ យើងនឹងផ្តល់ប័ណ្ណសមាជិកជូនក្នុងរយៈពេលមួយសប្តាហ៍ក្រោយពី ចុះឈ្មោះហើយ។
    • ថ្លៃចុះឈ្មោះចូលជាសមាជិក សូមពិនិត្យមើលបន្ថែមនៅក្នុងតារាតម្លៃ។
    • បញ្ជាក់
      • ប័ណ្ណសមាជិកមានសុពលភាពរយៈពេលមួយឆ្នាំ។
      • សិក្ខាកាម ឬនិស្សិតរបស់មជ្ឈមណ្ឌល​ ម.ស.ក.ជ អាចប្រើប្រាស់បណ្ណាល័យក្នុងរយៈពេលសិក្សាបាន ចំនួន០២ដង ដោយមិនចាំបាច់ប្រើប័ណ្ណសមាជិក (បើប្រើប្រាស់បណ្ណាល័យលើសពីចំនួនខាងលើនេះ នឹងត្រូវស្នើ អោយធ្វើប័ណ្ណសមាជិក)។
      • ក្នុងករណីបាត់ប័ណ្ណសមាជិក សូមទាក់ទងជាបន្ទាន់ដើម្បីធ្វើប័ណ្ណថ្មីឡើងវិញ។ សម្រាប់ការធ្វើ ប័ណ្ណថ្មីឡើងវិញ សមាជិកត្រូវបង់បន្ថែមចំនួន ២ដុល្លា ។
      • ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន លេខទូរស័ព្ទ ទីកន្លែងធ្វើការ(ក្រុមហ៊ុន) សូមទំនាក់ទំនងមកកាន់បុគ្គលិកយើង ដើម្បីធ្វើការកែសម្រួលឡើងវិញ។

     

    ការរកឯកសារក្នុងបណ្ណាល័យ

    • បណ្ណល័យមានម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងដែលមានផ្ទុកទិន្នន័យសៀវភៅ សម្រាប់ការស្រាវជ្រាវរកឯកសារ។
    • ការបែងចែកលេខកូដសម្រាប់ឯកសារទាំងឡាយ និងការពន្យល់ត្រូវបានបិទនៅក្នុងបណ្ណាល័យ និង តាមធ្នើរសៀវភៅ ដូច្នេះអ្នកប្រើប្រាស់ក៏ អាចរកឯកសារបានតាមវិធីនេះដែរ។
      ការចំណាត់សៀវភៅ
      ០០០ស្នាដៃទូទៅ  General works
      ១០០ទស្សនវិជ្ជា  Philosophy
      ២០០ប្រវត្តិសាស្ត្រ  History
      ៣០០វិទ្យាសាស្ត្រសង្គម  Social sciences
      ៤០០ វិទ្យាសាស្ត្រធម្មជាតិ  Natural sciences
      ៥០០ បច្ចេកវិទ្យា  Technology
      ៦០០ឧស្សាហកម្ម  Industry
      ៧០០សិល្បៈ  The arts
      ៨០០ ភាសា Language
      ៩០០ អក្សរសិល្ប៍  Literature

    • បណ្ណាល័យប្រើប្រាស់ប្រព័ន្ធចំណាត់ថ្នាក់លេខកូដសៀវភៅរបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា NDC (Nippon Decimal Classification)
    • ឯកសារបណ្ណាល័យត្រូវបានរៀបចំលើធ្នើរសៀវភៅ ចាប់ពីឆ្វេងទៅស្តាំ ពីលើចុះក្រោមតាមលំដាប់ លេខកូដសៀវភៅ។ លេខកូដសៀវភៅត្រូវបាន បិទនៅលើខ្នងសៀវភៅនីមួយៗ។
    ឧទាហរណ៍
    ៨១០.៧ = លេខកូដចំណាត់ថ្នាក់តាមប្រព័ន្ធ NDC។
    TOM = អក្សរ៣តួដំបូងនៃឈ្មោះអ្នកនិពន្ធ។
    ១ (ឬ២ ឬ៣)= លេខសម្គាល់របស់សៀវភៅ ដែលមានជាភាគ។
    សៀវភៅដែលមានបិទសញ្ញា នេះ គឺអាចប្រើប្រាស់បាននៅក្នុង បណ្ណាល័យតែប៉ុណ្ណោះ មិនអាចខ្ចីចេញក្រៅបានទេ។

     

    ការខ្ចីឯកសារ

    • ការខ្ចីសៀវភៅគឺសម្រាប់តែសមាជិករបស់មជ្ឈមណ្ឌល ម.ស.ក.ជ តែប៉ុណ្ណោះ។ ក្នុងមួយដងអាចខ្ចីសៀវភៅបាន ០២ក្បាល ដោយមានរយៈពេល ០២សប្តាហ៍។
    • ជាគោលការណ៍ ព្រឹត្តិបត្រសារព័ត៌មាន សៀវភៅឯកសារពិគ្រោះ វចនានុក្រម និងឯកសារសោតទស្សន៍ មិនអនុញ្ញាតអោយខ្ចីចេញបានទេ។
    • អ្នកខ្ចីត្រូវពិនិត្យអោយបានច្បាស់ថាតើឯកសារដែលខ្ចីមានការខូចខាត ឬមានបាត់ទំព័រដែររឺទេ។ នៅពេលសងឯកសារវិញ បើពិនិត្យឃើញថា មានការខូចខាត ឬបាត់ទំព័រណាមួយ អ្នកខ្ចីត្រូវតែទទួល ខុសត្រូវ។
    • ដើម្បីរក្សាការពារសៀវភៅដែលខ្ចីចេញកុំឱ្យមានការបាត់បង់ លោកអ្នកត្រូវបង់ប្រាក់កក់ចំនួន ៥ ដុល្លារ សម្រាប់សៀវភៅមួយក្បាល។ នៅពេលឈប់ខ្ចីសៀវភៅពីបណ្ណាល័យ លុយកក់នឹងត្រូវបានប្រគល់ជូនវិញ។

     

    ការសងឯកសារ

    • សូមសងឯកសារដែលបានខ្ចីអោយបានទៀងទាត់តាមថ្ងៃកំណត់។ បើពុំនោះទេ អ្នកនឹងត្រូវផាកពិន័យជាទឹកប្រាក់ចំពោះការសងយឺត។

     

    ការប្រើប្រាស់ឯកសារសោតទស្សន៍

    • ឯកសារសោតទស្សន៍ អាចប្រើប្រាស់បានតែក្នុងបណ្ណាល័យប៉ុណ្ណោះ មិនអាចខ្ចីចេញបានទេ។
    • នៅពេលលោកអ្នកត្រូវការប្រើប្រាស់ឯកសារណាមួយនោះ សូមទាក់ទងជាមួយនឹងបណ្ណារក្ស ហើយបំពេញព័ត’មានចាំបាច់លើ ”លិខិតស្នើសុំប្រើប្រាស់ ឯកសារសោតទស្សន៍”។
    • ឯកសារសោតទស្សន៍អាចប្រើប្រាស់បានរយៈពេល០១ម៉ោង។ ក្នុងករណីគ្មានអ្នករង់ចាំប្រើប្រាស់ទេ ការប្រើប្រាស់អាចពន្យារបានរយៈពេល ០១ម៉ោងទៀត។
    • ក្រោយពីប្រើប្រាស់ចប់ សូមយកទៅសងបណ្ណារក្សវិញដោយផ្ទាល់។
    • ការថតចំលងឯកសារសោតទស្សន៍ មិនត្រូវបានអនុញ្ញាតិឡើយ ។

     

    ការកក់ឯកសារ

    • ក្នុងករណីសៀវភៅដែលចង់ប្រើប្រាស់ត្រូវបានខ្ចីចេញ អ្នកប្រើប្រាស់អាចធ្វើការកក់ទុកសៀវភៅនោះបាន។ បណ្ណារក្សនឹងផ្តល់ដំណឹងជូន ក្រោយពេលសៀវភៅត្រូវបានសងមកវិញ។

     

    ការប្រើប្រាស់ប្រព័ន្ឌអ៊ីនធើណិត

    • សូមទាក់ទងនឹងបណ្ណារក្សនៅពេលដែលអ្នកចង់ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត។
    • ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបោះពុម្ពឯកសារនៅក្នុងបណ្ណាល័យ នឹងតម្រូវអោយបង់ថ្លៃសេវាកម្ម។ ព័ត៌មានលំអិត សូមមើលតារាង តម្លៃសេវាកម្ម។

     

    ការថតចម្លងឯកសារ

    • ការថតចម្លងឯកសារអាចធ្វើទៅបានដោយមិនបំពានលើកម្មសិទ្ធិបញ្ញា។ សូមទាក់ទងនឹងបណ្ណារក្ស នៅពេលដែលអ្នកចង់ថតចម្លងឯកសារ។

     

    សេវាផ្តល់ព័ត៌មាន

    • យើងនឹងឆ្លើយតបនឹងសំនួរទាក់ទងនឹងការប្រើប្រាស់បណ្ណាល័យ និងការរកឯកសារក្នុងបណ្ណាល័យ។
    • ជួយរកឯកសារ និងព័ត’មានចាំបាច់ទាក់ទងនឹងការសិក្សាស្រាវជ្រាវ។
    • ឆ្លើយតបសំនួរទាក់ទងនឹងបណ្ណាល័យតាមរយៈទូរស័ព្ទ ឬអ៊ីម៉ែល។

     

    ការស្នើជាវឯកសារ

    • សមាជិកបណ្ណាល័យអាចសុំស្នើជាវឯកសារថ្មីដែលគ្មាននៅក្នុងបណ្ណាល័យ។ សូមបំពេញលើ ”លិខិត សុំជាវឯកសារ” ហើយយកមកប្រគល់ អោយបណ្ណារក្ស។

     

    បទបញ្ជាបណ្ណាល័យ (សង្ខេប)

    • ហាមយកចំណីចូល ឬនិយាយឆ្លើយឆ្លងទូរស័ព្ទដៃនៅក្នុងបណ្ណាល័យ។
    • ហាមធ្វើអោយប្រឡាក់ រហែក បទទំព័រ ឬសរសេរលើទំព័រឯកសារ។
    • ហាមយកឯកសារក្នុងបណ្ណាល័យចេញក្រៅដោយមិនបានធ្វើបែបបទខ្ចី។
    • ក្នុងករណីធ្វើបាត់ ឬធ្វើអោយខូចឯកសារ នោះនឹងតម្រូវអោយសងជាទឹកប្រាក់ដែលស្មើនឹងតម្លៃ ឯកសារ ឬសងឯកសារថ្មីដល់បណ្ណាល័យវិញ។
    • សូមកុំទុកឥវ៉ាន់ផ្ទាល់ខ្លួននៅលើតុអាន ហើយដើរចោលក្នុងរយៈពេលយូរ។ បណ្ណាល័យនឹងមិន ទទួលការខុសត្រូវចំពោះការបាត់បង់ឡើយ។

    តារាងតម្លៃ

    តម្លៃចុះឈ្មោះចូលជាសមាជិក (ដុល្លារ ឆ្នាំ)
    សិស្ស , និស្សិតក្រោមអាយុ១៨ឆ្នាំ
    ២ ដុល្លា
    និស្សិត៣ ដុល្លា
    សិស្ស , និស្សិតសាលាផ្សេងៗ៤ ដុល្លា
    និស្សិត RUPP ជនជាតិបរទេស១០ ដុល្លា
    សាធារណជន (ខ្មែរ) បុគ្គលិក MoEYS & RUPP៧ ដុល្លា
    បុគ្គលិកក្រសួងដទៃទៀត១០ ដុល្លា
    ផ្សេងៗ១២ ដុល្លា
    ជនបរទេសសមាជិករបស់ សមាគមជនជាតិជប៉ុន១០ ដុល្លា
    មិនមែនសមាជិករបស់ សមាគមជនជាតិជប៉ុន១៥ ដុល្លា
    ជនជាតិដទៃទៀត២០ ដុល្លា


    បណ្ណាល័យ
    ការកក់ដើម្បីខ្ចីសៀវភៅ
     និស្សិត RUPP៥ ដុល្លា / ១ក្បាល
     ផ្សេងៗ៧ ដុល្លា / ១ក្បាល
    តម្លៃការប្រើប្រាស់អ៊ីនធឺណេត២០០០ រៀល /ម៉ោង
    ការបោះពុម្ភពីអ៊ីនធឺណេត
     ពណ៌ខ្មៅ៥០០ រៀល /សន្លឹក A4
     ពណ៌៣០០០ រៀល /សន្លឹក A4
    ថតចំលង
     សៀវភៅ ទស្សនាវដ្តី វចនានុក្រម និង សព្វវចនាធិប្បាយ
     ពណ៌ខ្មៅ២០០ រៀល /សន្លឹក A4
     ពណ៌២៥០០ រៀល /សន្លឹក A4
    ការជាវ
     Floppy Disk២០០០ រៀល /បន្ទៈ
     CD-R២០០០ រៀល /បន្ទៈ
     DVD-R១៤០០០ រៀល /បន្ទៈ

    សូមចុចទីនេះ ដើម្បីមើលតារាងតម្លៃនៃសម្ភារៈបរិក្ខារដទៃទៀតរបស់ ម.ស.ក.ជ។

    ការចូលជាសមាជិករបស់ ម.ស.ក.ជ
    ប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់បណ្ណាល័យ លោកអ្នកត្រូវចុះឈ្មោះចូលជាសមាជិករបស់ ម.ស.ក.ជ។ ក្រោយពេលក្លាយជាសមាជិកហើយ លោកអ្នកមិនត្រឹមតែអាចប្រើប្រាស់បណ្ណាល័យបានប៉ុណ្ណោះទេ លើសពីនេះទៅទៀតលោកអ្នកអាចប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗទៀត នៅក្នុងមជ្ឈមណ្ឌលបាន ក្នុងតម្លៃពិសេសទៀតផង។ សូមចុចទីនេះ សម្រាប់ព័ត៌មានអំពីការចូលជាសមាជិក ម.ស.ក.ជ។

     
    hack evden eve nakliyat evden eve nakliyat evden eve nakliyat video izle dizi izle kraloyun oyun çizgi film

    ព័ត៌មានស្តីអំពីមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន