កន្លែងទទួលភ្ញៀវនៅក្នុង ម.ស.ក.ជ សាងសង់តាមលក្ខណៈទំនើប បរិយាកាសល្អ ជាមួយនិងទីកន្លែងតាំងពិព័រណ៍ដ៏ប្រណិត។ ដូច្នេះសូមប្រើប្រាស់ទីកន្លែង នេះសម្រាប់ ការតាំងពិព័រណ៍នូវរូបថត គំនូរ ឬរបស់ដទៃទៀតដែលលោកអ្នកចង់ដាក់តាំងពិព័រណ៍។ បន្ថែមពីនេះទៅទៀត មជ្ឈមណ្ឌលបានរៀបចំ អាហារដ្ឋានមួយកន្លែង សម្រាប់លោកអ្នកអង្គុយសម្រាកកំសាន្ត។ ហើយនៅផ្នែកខាងមុខអាហារដ្ឋាននេះ មានអេក្រង់ទូរទស្សន៍ ៥០អ៊ីញ សម្រាប់ចាក់ផ្សាយ ទូរទស្សន៍ជប៉ុន និង ឌីវីឌីជាដើម។
| តារាងតម្លៃ កន្លែងទទួលភ្ញៀវ និង កន្លែងតាំងពិព័រណ៍ |
| | សមាជិក | ២៤ ដុល្លា/ថ្ងៃ/៨ម៉ោង |
| មិនមែនសមាជិក | ៣៦ ដុល្លា/ថ្ងៃ/៨ម៉ោង |
សូមចុចទីនេះដើម្បីមើលតារាងតម្លៃនៃសម្ភារៈបរិក្ខារដទៃទៀតរបស់ម.ស.ក.ជ។
ការចូលជាសមាជិករបស់ម.ស.ក.ជ
ប្រសិនបើលោកអ្នកមានបំណងប្រើប្រាស់បណ្ណាល័យ លោកអ្នកត្រូវចុះឈ្មោះចូលជាសមាជិករបស់ម.ស.ក.ជ។ ក្រោយពេលក្លាយជាសមាជិកហើយ លោកអ្នកមិនត្រឹមតែអាចប្រើប្រាស់បណ្ណាល័យបានប៉ុណ្ណោះទេ លើសពីនេះទៅទៀតលោកអ្នកអាចប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗទៀតនៅក្នុងមជ្ឈមណ្ឌលនៅក្នុងតម្លៃពិសេសទៀតផង។ សូមចុចទីនេះសម្រាប់ព័ត៌មានអំពីការចូលជាសមាជិក ម.ស.ក.ជ។
ការកក់ទុកជាមុនសម្រាប់ប្រើប្រាស់ឧបករណ៍ និងសម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ
លោកអ្នកចាំបាច់ត្រូវតែធ្វើការកក់ទុកជាមុនដើម្បីប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ។ សូមចុចទីនេះដើម្បីទាញយកពាក្យសុំកក់ទុកជាមុនសម្រាប់ជួលសម្ភារៈបរិក្ខារ។
សូមប្រយ័ត្ន
- មុនពេលធ្វើការកក់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ សូមអាន ច្បាប់ និងបទបញ្ជាផ្ទៃក្នុង សម្រាប់ការប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ។
- ព័ត៌មានសំខាន់ៗ ដូចជាតម្លៃលប់ចោលការជួលជាដើម ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈបរិក្ខាររបស់ ម.ស.ក.ជ ត្រូវបានសរសេរក្នុងច្បាប់ និងបទបញ្ជាផ្ទៃក្នុងនេះ។
- មជ្ឈមណ្ឌលចាត់ទុកថាលោកអ្នកបានយល់ព្រមនឹង ច្បាប់ និងបទបញ្ជាផ្ទៃក្នុង នេះនៅពេលទទួលការកក់ទុករបស់លោកអ្នក។