ថ្ងៃព្រហស្បតិ៍, 09 កញ្ញា 2010
Banner
ការសម្តែងសិល្បៈ “អាយ៉ៃ”
PDF Print E-mail
(ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១០)

ដោយសារភាពល្បីល្បាញរបស់លោកព្រហ្ម ម៉ាញ អាចទាក់ទាញ​ចំណាប់អារម្មណ៍របស់ទស្សនិកជន​ជាច្រើន មកចូលកំសាន្ត​ក្នុងសាលពហុប្រយោជន៌​របស់អគារបជ្ឈមណ្ឌល CJCC។ ​នៅថ្ងៃនោះលោកព្រហ្ម ម៉ាញ ជាមួយនឹងដៃគូរបស់គាត់​គឺលោកស្រីនួន សារី ហៅយាយ យ៉យ បានលើកយកប្រធានបទ​អាយ៉ៃឆ្លើយឆ្លង​ជាច្រើន ប្រកបដោយភាពកំប្លុកកំប្លែង លាយឡំជាមួយនឹងអត្ថន័យ​ប្រៀនប្រដៅផងដែរ មកសំដែងនៅក្នុងពេលនោះ។
​ក្នុងរយៈពេលសំដែង១ម៉ោងកន្លះនេះ យើងលឺសំលេងសើចក្អាកក្អាយឥតឈប់រហូតដល់ទីបញ្ចប់។

លោកព្រហ្ម ម៉ាញ ជាមួយនឹងដៃគូរបស់គាត់គឺលោកស្រីនួន សារី
 
កិច្ចពិភាក្សារវាងនិស្សិតសាកលវិទ្យាល័យនីហុនហ្វូគូស៊ី និងនិស្សិតកម្ពុជា
PDF Print E-mail

(ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១០)

នេះជាកម្មវិធីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍រវាងនិស្សិតនៃសាកលវិទ្យាល័យនីហុនហ្វូគូស៊ី និងនិស្សិតកម្ពុជា។ និស្សិតបីក្រុមមកពីសាលវិទ្យាល័យនីហុនហ្វូគូស៊ីបានធ្វើបទបង្ហាញស្តីពីប្រទេសជប៉ុន ឯនិស្សិតកម្ពុជាក៏បានធ្វើបទបង្ហាញលើប្រធានបទទាក់ទងទៅនឹងប្រទេសកម្ពុជាផងដែរ។ បន្ទាប់ពីបទបង្ហាញរបស់និស្សិតនៃប្រទេសទាំងពីរ កម្មវិធីពិភាក្សាដោយផ្អែកលើមាតិកានៃបទបង្ហាញនិងប្រធានបទផ្សេងទៀតទាក់ទងនឹងវប្បធម៌យុវជននៃប្រទេស ទាំងពីរក៏ត្រូវបានរៀបចំឡើងផងដែរ។

 
ការបង្រៀនភាសាជប៉ុនបើកទូលាយសំរាប់សាធារណជនទូទៅ
PDF Print E-mail

Japanese Open Class in CJCC Lobby

(ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១០)

នៅក្នុងឱកាសទិវាវប្បធម៌លើកទី៥របស់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននេះ​ការិយាល័យភាសាជប៉ុន​​នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានបង្កើតកម្មវិធី“បង្រៀនភាសាជប៉ុនពិសេស” ដើម្បីឱ្យនិស្សិត ដែល​កំពុងសិក្សា​នៅតាមសាកលវិទ្យាល័យ​នានា​ដែលមិនធ្លាប់រៀនភាសាជប៉ុនពីមុនមក​ចេះពាក្យស្វាគមន៍ជា ភាសាជប៉ុនសំខាន់ៗមួយចំនួនដើម្បីជាចំណេះដឹងបន្ថែម​​សម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាមួយ​នឹងជនជាតិ ជប៉ុនក្នុងគោលបំណងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសកម្ពុជា​និងប្រទេសជប៉ុន ឱ្យកាន់តែប្រសើរថែមទៀត។

 
ល្បែងចោទសួរសំនួរចម្លើយភាសាជប៉ុន
PDF Print E-mail

Japanese Quiz Game

(នៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ ២០១០ )

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឱ្យសិស្ស និស្សិតដឹងពីព័ត៌មានខ្លះៗពីប្រទេសជប៉ុននិង ភាសាជប៉ុន។ វាក៏ជាការផ្តល់ឱកាសឱ្យសិស្សនិស្សិតដែលសិក្សាភាសាជប៉ុនបានជួបគ្នាផងដែរ។ មានបេក្ខជន ចំនួន៤ក្រុមមកពីសាលាផ្សេងៗដូចជាក្រុមមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន១ក្រុម ក្រុមដេប៉ាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ១ក្រុម    និងក្រុមសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច២ក្រុម។ ក្រុមទី១របស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចលទទួលបានជ័យលាភីនៅក្នុងការប្រកួតឆ្នាំនេះ។ 
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  Next 
  •  End 
  • »


Page 1 of 3
hack evden eve nakliyat evden eve nakliyat evden eve nakliyat video izle dizi izle kraloyun oyun çizgi film

ព័ត៌មានស្តីអំពីមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន