បុគ្គលិកផ្នែក​គាំទ្រសេវាកម្ម

 

មជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)​​ ត្រូវការជ្រើសរើសបុគ្គលិក ផ្នែក​គាំទ្រសេវាកម្ម ចំនួនមួយរូប។

លក្ខខណ្ឌជ្រើសរើស៖

  • មានបទពិសោធន៍ការងារយ៉ាងតិចពីរឆ្នាំ
  • ឧស្សាហ៍ព្យាយាមក្នុងការងារ និងចេះជួយការងារគ្នាទៅវិញទៅមក
  • ត្រូវមានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវលើការងារ
  • មានសមត្ថភាពក្នុងការបំពេញការងារជាក្រុមនិងជាមួយអ្នកដទៃ
  • រួសរាយរាក់ទាក់ និងតស៊ូអត់ធ្មត់

ទំនួលខុសត្រូវ៖

  • ធានាឱ្យបាននូវអនាម័យល្អស្អាតទាំងក្នុងនិងក្រៅបរិវេណអគារ
  • រៀបចំនិងទុកដាក់របស់របរប្រើប្រាស់ឱ្យមានរបៀបរៀបរយល្អ
  • រៀបចំតុកៅអីក្នុងកម្មវិធីផ្សេងៗ

សូមភ្ជាប់មកជាមួយនូវ៖

  • ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត (ទំហំ៤x៦)
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង
  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថតចម្លង

ប្រាក់បៀរវត្ស ចាប់ពី$២៥០ឡើងទៅ (អាស្រ័យតាមបទពិសោធន៍ការងារ)

អត្ថប្រយោជន៍ផ្សេងៗនឹងទទួលបានដោយផ្អែកលើគោលការណ៍របស់ស្ថាប័ន។

របៀបដាក់ពាក្យ        ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារភ្ជាប់ផ្សេងៗទៅកាន់អ៊ីម៉ែល hr@cjcc.edu.kh ឬដាក់ពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

ផុតកំណត់ដាក់ពាក្យ៖ ត្រឹមថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥:០០ល្ងាច។

អាសយដ្ឋានទាក់ទង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

ទូរស័ព្ទ៖ ០២៣ ៨៨៣ ៦៤៩ ឬ ០៩៦ ៩៩៨​ ០៧០៧

អ៊ីមែល៖ hr@cjcc.edu.kh       

Application form

Fields marked with an asterisk (*) are required to fill in.

By submitting this form, you agree to our terms and conditions and our Privacy Policy which explains how we may collect, use and disclose your personal information including to third party.