បុគ្គលិកផ្នែកចុងភៅ

ហាងកាហ្វេធម្មជាតិ ត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោងចំនួនមួយរូប ផ្នែកចុងភៅ។

លក្ខខណ្ឌជ្រើសរើស៖

  • មានបទពិសោធន៍បម្រើការងារនៅអាហារដ្ឋាន
  • ត្រូវមានភាពស្មោះត្រង់និងម្ចាស់ការលើខ្លួនឯង
  • មានសមត្ថភាពក្នុងការបំពេញការងារជាក្រុមនិងជាមួយអ្នកដទៃ
  • ត្រូវមានភាពរួសរាយរាក់ទាក់និងទំនាក់ទំនងល្អជាមួយអតិថិជននិងក្រុមការងារ
  • ឧស្សាហ៍ព្យាយាមក្នុងការងារ និងចេះជួយការងារគ្នាទៅវិញទៅមក
  • ជាបុគ្គលដែលរៀនសូត្រការងារបានរហ័ស

ទំនួលខុសត្រូវ៖

  • ចម្អិនម្ហូបអាហារជូនអតិថិជន
  • រៀបចំនិងសម្អាតការងារឱ្យមានរបៀបរៀបរយ
  • រៀបចំនិងកត់ត្រាបញ្ជីសម្ភារៈដែលត្រូវបញ្ជាទិញ
  • ទទួលការងារផ្សេងៗទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រង

សូមភ្ជាប់មកជាមួយនូវ៖

  • ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត (ទំហំ៤x៦)
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង
  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថតចម្លង

របៀបដាក់ពាក្យ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារភ្ជាប់ផ្សេងៗ ទៅកាន់អ៊ីម៉ែល hr@cjcc.edu.kh ឬដាក់ពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

  • ផុតកំណត់ដាក់ពាក្យ៖          ត្រឹមថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥:០០ល្ងាច។
  • អាសយដ្ឋានទាក់ទង៖          មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មហាវិថីសហព័ន្ធរុស្ស៊ី​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  • ទូរសព្ទ៖ 023 883 649 ឬ 096 998 0707
  • អ៊ីម៉ែល៖ hr@cjcc.edu.kh

Application form

Fields marked with an asterisk (*) are required to fill in.

By submitting this form, you agree to our terms and conditions and our Privacy Policy which explains how we may collect, use and disclose your personal information including to third party.